រសៀលថ្ងៃថ្ងៃអង្គារ៨កើត ខែភទ្របទឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ស្តីពីការប្រមូលពត៌មានទូទៅ និងទិន្នន័យពាក់ព័ន្ធនិងស្ថានភាពសង្គមសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជំនាញ ពាក់ព័ន្ធសរុបប្រមាណ ៣៥រូប។